លោក Wang Yi ជួបពិភាក្សា ការងារជាយុទ្ធសាស្ត្រជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិអាមេរិក
ប៉េកាំង៖ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង
។
លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងកាត់ការឡើងចុះជាច្រើនលើក
ការដកយកបទពិសោធនិងមេរៀនពីក្នុងនោះនឹងមានអំណោយផលដល់ការត្រួសត្រាយអនាគតឱ្យកាន់តែល្អប្រសើរនិងស្វែងរកផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរួមរស់រវាងប្រទេសធំទាំងពីរចិននិងអាមេរិក
លោកបានលើកសំណើរ ៥ ចំណុច ។
ទី ១ ទំនាក់ទំនងចិន-អាមេរិកគួររក្សាទិសដៅត្រឹមត្រូវ
ពោលគឺត្រូវដឹកនាំដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
ទី ២ ចិននិងអាមេរិកត្រូវបញ្ចៀសការកើតមានជម្លោះនិងការប្រឈមមុខដាក់គ្នា
ពោលគឺត្រូវគោរពតាមសេចប្រកាសរួមទាំងបី។
ទី ៣ ចិននិងអាមេរិកត្រូវផ្តល់កិច្ចសម្រួលសម្រាប់ការផ្លាស់ប្តូរ
ពោលគឺត្រូវមានសមភាព។
ទី ៤ ទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវមានស្ថិរភាពនិងយូរអង្វែង
ពោលគឺត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជន ។
ទី ៥ ចិននិងអាមេរិកត្រូវសម្រេចឱ្យបាននូវការរួមរស់ដោយសន្តិសហវិជ្ជមាន
ពោលគឺត្រូវមានការយល់ដឹងពីគ្នាដ៏ត្រឹមត្រូវ ។
លោក
Sullivan បានថ្លែងថា អាមេរិកនិងចិនមានការខ្វែងគំនិតគ្នានិងការប្រកួតប្រជែងគ្នា
ប៉ុន្តែក៏មានវិស័យជាច្រើនដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការផងដែរ។ លោកយល់ស្របថា ត្រូវមានសមភាពទៅវិញទៅមក
ហើយការប្រកួតប្រជែងក៏គួរប្រព្រឹត្តទៅដោយភាពស្អាតស្អំនិងយុត្តិធម៌ ។ សហរដ្ឋអាមេរិកគ្មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននោះទេ។
ភាគីអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយនិងមិនគាំទ្រឱ្យ "តៃវ៉ាន់ឯករាជ្យ " "ប្រទេសចិនពីរ" ឬ "ចិនមួយតៃវ៉ាន់មួយ"នោះទេ។ អាមេរិក និងចិននឹងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមានជាយូរអង្វែងនៅលើភពផែនដីនេះក្នុងរយៈពេលដ៏យូរ
ហើយគោលដៅនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកគឺស្វែងរកវិធីអភិវឌ្ឍន៍ដែលប្រកបដោយចីរភាពសម្រាប់ទំនាក់ទំនងរវាងអាមេរិកនិងចិន
។ អាមេរិកមានឆន្ទៈបន្តរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយចិន ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកនិងកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស
៕
Post a Comment