សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងក្ដីរីករាយចំពោះវត្តមានសាកលវិទ្យាល័យ De Montfort នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងក្ដីរីករាយចំពោះវត្តមានសាកលវិទ្យាល័យ De Montfort នៅកម្ពុជា ដែលមានកម្រិតអប់រំស្ដង់ដាខ្ពស់។
ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ
ឌឹ ម៉ុនហ្វត កម្ពុជា នាព្រឹកថថ្ងៃទី៨ ខែសីហា
ឆ្នាំ២០២៤នេះ សម្តេចធិបតីបានលើកឡើងថាសាកលវិទ្យាល័យ
បានជ្រើសរើសកម្ពុជាទីមួយនៅអាស៊ានក្នុងការបើកការបណ្ដុះបណ្ដាល
បញ្ជាក់ពីទំនុកទុកចិត្ត ទទួលស្គាល់ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា
និងកំណើនការចាយវាយរបស់កម្ពុជាវត្តមានសាកលវិទ្យាល័យគឺបង្ហាញពីការផ្ដល់តម្លៃអប់រំនៅកម្ពុជា។
សម្តេចធិបតីនៅតែនិយាយអះអាងថា
ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស
និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិ ទ្យាល័យ DE MONTFORTគឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា
និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់ គ្លេសផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី លើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស
និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព
ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា
ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ៕
Post a Comment