សមាជិករដ្ឋសភា ទម្លាយឯកសារ ដែលមានបក្សប្រឆាំង ចូលរួមគាំទ្រ CLV
ភ្នំពេញ ៖ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា ឯកឧត្តម ឈាង វុន បានទម្លាយ ឯកសារមួយច្បាប់ ដែលមានបក្សប្រឆាំង ចូលរួមគាំទ្រ គម្រោងអភិវឌ្ឍន៍ ត្រីកោណ(CLV)។
ជាមួយនឹងការទម្លាយនេះហើយ
ឯកឧត្តមក៏វាយបកទៅក្រុមប្រឆាំងវិញថាកុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ។
នេះបើយោងតាមបណ្តាញតេឡេក្រាមរបស់ឯកឧត្តមក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ឯកឧត្តម ឈាង វុន
បន្តថា ម្តេចក៏ចូលចិត្តយកការ បោកប្រាស់ប្រជាពលរដ្ឋ និង យុវជនដែលជាអនាគត
របស់ប្រទេសជាតិ មកធ្វើជាឈ្នាន់នយោបាយយ៉ាងនេះ! ល្មមឈប់ទៅ ។ សមាជិករដ្ឋសភាជាន់ខ្ពស់រូបនេះ បានបង្ហាញឯកសារនៅឆ្នាំ២០០៨
ក្រោយការបោះឆ្នោតអាណត្តិទី៤រដ្ឋសភា មានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភា
ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៩០កៅអី, គណបក្សសម រង្សី
បាន២៦កៅអី, គណបក្សសិទ្ធិមនុស្សបាន៣កៅអី, គណបក្សនរោត្តម រណឫទ្ធិ បាន២កៅអី, និង
គណបក្សហ្វ៊ុនស៊ិនប៉ិច បាន២កៅអី។
បន្ទាប់មកឯកឧត្តម ឈាង វុន បានរៀបរាប់ថា នៅឆ្នាំ២០១០ សភាកម្ពុជា ក៏ដូចសភាឡាវ និងសភាវៀតណាមដែរ
បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដាន ត្រួតពិនិត្យ
និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍ តំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន ។ គណបក្សសម រង្សី និងគណបក្សផ្សេងទៀត
ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី
ឬសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយ គណ:កម្មការ នេះ
ក៏ត្រូវបានផ្សព្វផ្សាយនៅ ក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។
ឯកឧត្តម ឈាង វុន
បានរំឭកថា កាលនោះ លោក ឡុង រី តំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្ស សម រង្សី មានលេខ១៤
ក្នុងបញ្ជីគណៈកម្មការ។ ដូចនេះ គ្មានអ្វីជាសម្ងាត់ទេ
មានតែពួកក្បត់នឹងផលប្រយោជន៍ជាតិ ដែលបំពុលសង្គមកំពុង តែជំរុញឲ្យប្រជាពលរដ្ឋ
និងយុវជនទទួលរងគ្រោះតែប៉ុណ្ណោះ៕
Post a Comment