ក្លឹបអ្នកកាសែតកម្ពុជានឹងដឹកនាំដំណើរបេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍរបស់ខេត្តពោធិ៍សាត់
អត្ថបទ ៖ ថោង វណ្ណា
ភ្នំពេញ៖ ដោយមានកិច្ចសហការរវាង ក្រសួងរ៉ែ និងថាមពល និងរដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) និងដឹកនាំបេសកកម្មប្រតិភូអ្នកសារព័ត៌មានអាជីពជាង៥០នាក់មកពីស្ថាប័នទូរទស្សន៍ វិទ្យុ ទស្សនាវដ្ដី កាសែត និងសារពត័មានអនឡាញ ដើម្បីធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ(ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤) ក្នុងគោលបំណងផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍរបស់ខេត្តនៅទិសពាយព្យមួយនេះ។
បើតាមការរៀបចំនៃដំណើរបេសកកម្មដ៏មានសារសំខាន់នេះ ប្រតិភូសារអ្នកព័ត៌មាន នឹងទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិសំខាន់ៗមួយចំនួន រួមនិងកន្លែងអភិវឌ្ឍផ្សេងៗជាច្រើនទៀតដែលជាសមិទ្ធផលរបស់ខេត្តពោធិសាត់ដូចជា៖
តំបន់អន្ទង់អាំង (ភ្នំ១៥០០)ស្ថិតក្នុងឃុំអន្លង់រាប, ទីតាំងគម្រោងអភិវឌ្ឍនៅចំណុចអូរ២ និងសមិទ្ធផលសំខាន់ៗដូចជា (ផ្លូវជាតិលេខ៥៥ , ផ្លូវជាតិលេ១០, សាលារៀន)ស្ថិតក្នុងឃុំប្រមោយ, ពិនិត្យមើលសមិទ្ធផលសំខាន់ៗក្នុងឃុំអូរសោមដូចជា (ផ្លូវបេតុង, ប៉មលោកតាសោម, ទំនប់វារីអគ្គិសនី, អាងស្តុកទឹក, ស្ពានខ្ពស់ជាងគេ, ទេសភាពព្រៃភ្នំ, បឹងក្រពើ, សហគមន៍ព្រៃក្រវាញ, ទឹកធ្លាក់ធាយបីជាន់, ធាយព្រុយ, ធាតុរកា និងចំការដំណាំកសិផលផ្សេងៗ ស្ថិតក្នុងស្រុកវាលវែង (បទសម្ភាសន៍ជាមួយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់)។
បន្ទាប់មកទៀតប្រតិភូអ្នកសារព័ត៌មាន នឹងបន្តដំណើរទៅកាន់ទំនប់ស្ទាក់ទឹកដំណាក់អំពិល , ទឹកស្អាតផ្សារលើ , បុរីវប្បធម៌ឧកញ៉ាឃ្លាំងមឿង , អាងប្រតិបត្តិកម្មទឹក , បុរីវប្បធម៌កោះសំពៅមាស , ស្ពានអាកាសវៀងក្រុង , ទីលានស្តុកសំរាមស្តង់ដារព្រៃឪម៉ាល់ , ស្ថិតក្នុងក្រុងពោធិ៍សាត់ រួចនិងបន្តដំណើរទៅកាន់ស្រុកក្រគរ ដើម្បីពិនិត្យទីតាំងកីឡាដ្ធានតេជោក្រគរ , តំបន់គម្រោងអេកូទេសចរណ៍កំពង់ប្រាក់ , សួនសូឡាធំជាងគេរោងចក្រហ្វូត និងតំបន់គ្រោងអភិវឌ្ឍសេដ្ឋកិច្ចពិសេស , កិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់បញ្ចប់ដំណើរបេសកកម្ម៕
Post a Comment