មនុស្សជាង ១,០០០នាក់ស្លាប់ដោយសារអំពើហិង្សា ក្នុងអំឡុងពេលបាតុកម្មនៅបង់ក្លាដែស នាពេលកន្លងទៅ

 ប្រភព៖ Reuters

ដាកា៖ ប្រមុខក្រសួងសុខាភិបាលបណ្តោះអាសន្នបង់ក្លាដែសបាននិយាយនៅថ្ងៃព្រហស្បតិ៍ថាអំពើហិង្សាដែលផ្ទុះឡើង ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមុន បានសម្លាប់មនុស្សជាង ១,០០០នាក់។

អំពើហិង្សានេះបានផ្ទុះឡើងក្នុងអំឡុងពេលនៃចលនាដឹកនាំដោយនិស្សិត ដើម្បីប្រឆាំងនឹងកូតាការងារក្នុងវិស័យសាធារណៈ ដែលក្រោយមកកាន់តែក្តៅគគុក ក្លាយទៅជាការបះបោរប្រឆាំងនឹងនាយករដ្ឋមន្ត្រី Sheikh Hasina ដែលបានលាលែងពីតំណែង និងភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃទី ៥ ខែសីហា មុនពេលដែលលំនៅដ្ឋានរបស់លោកស្រី ត្រូវបានបាតុកររាប់រយនាក់ចូលវាយលុក។

ចំនួនអ្នកស្លាប់នេះ បានធ្វើឱ្យវិបត្តិនយោបាយនេះក្លាយជារយៈពេលដ៏បង្ហូរឈាមបំផុតសម្រាប់ប្រទេសបង់ក្លាដែស ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៧១៕



 

Powered by Blogger.