ថ្នាក់ដឹកនាំខេត្តព្រះសីហនុអញ្ជើញអមដំណើរមន្រ្តីជាន់ខ្ពស់ក្រេសួងអប់រំចុះពិនិត្យមណ្ឌលត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត អញ្ជើញអមដំណើរលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យមណ្ឌលដែលត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងពិនិត្យការរៀបចំបរិស្ថាននៅសាសាមត្តេយសិក្សាធនធាន ហ៊ុន សែន ព្រៃនប់ ដោយមានការចូលរួមពីសំណាក់លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ត្រីរាជការរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ផងដែរថាចំពោះមណ្ឌលដែលត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៥មណ្ឌល មានទី១.វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុង។ ទី២.អនុវិទ្យាល័យ តេជោសែន កម្មករ ទី៣.វិទ្យាល័យ ហ៊ុន សែន មិត្តភាព និងទី៤.វិទ្យាល័យ ហ៊ុន សែន វាលរេញ និងទី៥សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ៕
Post a Comment