សង្កាត់បាវិតនិងសង្កាត់ប្រាសាទនាំយកអំណោយសប្បុរសជនចែកពលរដ្ឋមានជីវភាពខ្វះខាតជិត៤០០គ្រួសារ ក្នុងក្រុងបាវិត
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ ពលរដ្ឋទីទាល់ក្រចាស់ជរាចំនួន៣៨៩គ្រួសារមកពីសង្កាត់បាវិតនិងសង្កាត់ប្រាសាទក្រុងបាវិតខេត្តស្វាយរៀងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ទទួលបានគ្រឿងឧបភោគបរិភោគពីលោក ឡេង អ៊ួងតំណាងក្រុមហ៊ុនMB66តាមរយៈរដ្ឋបាលក្រុងបាវិតខេត្តស្វាយរៀង។
បើតាមលោក ប៉ែន ភារុន អភិបាលរងក្រុងបាវិតបានមានប្រសាស៍ឱ្យដឹងថាអំណោយដែលចែកជូនពលរដ្ឋទីទាល់ក្រចំនួន៣៨៩គ្រួសារនាពេលនេះបានមកពីក្រុមហ៊ុនMB66តាមរយៈរដ្ឋបាលក្រុង.សង្កាត់បាវិតដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
លោកអភិបាលរងក្រុងបាវិតបានបន្តឱ្យដឹងទៀតថាកន្លងមកជនទីទាល់ក្រចាស់ជរាខាងលើក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាក្រុងបាវិត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានផ្តល់ និងចែកជូនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការនោះទេគឺជួយបានមួយតែគ្រាប៉ុណ្ណោះ។
លោក ប៉ែន ភារុន អភិបាលរងក្រុងបាវិតបានថ្លែងអំណរគុណដល់លោក ឡេង អ៊ួង តំណាងក្រុមហ៊ុនMB66ដែលបានចូលរួមជួយសង្គមក្នុងការចែករំលែកនូវទេយ្យទានគ្រឿងឧបភោគបរិភោគដើម្បីជួយសម្រួលក្នុងជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានមិនតែប៉ុណ្ណោះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែកដែលជាគំរូមួយដ៏ល្អក្នុងសង្គមជាតិខ្មែរលោកអភិបាលរងក្រុងបាវិតក៏អំពាវនាវសុំឱ្យសប្បុរសជនបន្តជួយឧបត្ថម្ភបន្តទៀតដល់គ្រួសារទីទាល់ក្រដោយពួកគាត់ខ្វះខាតខ្លាំង។
អំណោយដែលពលរដ្ឋទីទាល់ក្រ ជនពិការភាព ចាស់ជរា ចំនួន៣៨៩គ្រួសារ ទទួលបាននាពេលនេះក្នុងម្នាក់ៗ៖ទី១.អង្កចំនួន២៥គីឡូ មីកេះ ឃីតមួយកញ្ចប់៕
Post a Comment