ហ្វីលីពីន ចាត់ទុកសន្ធិសញ្ញាជាមួយជប៉ុន ជាការពង្រឹងទំនាក់ទំនងយោធាកម្រិតខ្ពស់បំផុត
ប្រភព៖ Reuters
ម៉ានីល៖ ហ្វីលីពីន បានសាទរចំពោះការពង្រឹងទំនាក់ទំនងយោធាជាមួយជប៉ុន ដល់កម្រិត ខ្ពស់បំផុតបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំង នៅលើទឹកដីរបស់គ្នាទៅវិញទៅមក នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
កិច្ចព្រមព្រៀងយោធានេះ
ធ្វើឡើងក្រោយការកើនឡើងនៃភាពតានតឹងរវាងហ្វីលីពីន និងចិន
ជុំវិញបេសកកម្មរបស់ហ្វីលីពីន ក្នុងការផ្គត់ផ្គង់កងទ័ពដែលឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាជម្លោះ
ដែលនាំឱ្យមានរបួសដល់នាវិកហ្វីលីពីនម្នាក់កាលពីខែមុន។
កិច្ចព្រមព្រៀងយោធាដែលហៅកាត់ថា
RAA ដែលជាកិច្ចព្រមព្រៀងដំបូងបង្អស់របស់ជប៉ុននៅអាស៊ី
នឹងសម្រួលដល់ការចូលនៃឧបករណ៍ និងកងទ័ពសម្រាប់ការហ្វឹកហ្វឺនប្រយុទ្ធ
និងការឆ្លើយតបគ្រោះមហន្តរាយ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងម៉ានីល
និងទីក្រុងតូក្យូកាន់តែរលូន។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន
លោក Enrique Manalo បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយ
បន្ទាប់ពីកិច្ចប្រជុំ "2-plus-2" របស់រដ្ឋមន្ត្រីការបរទេស
និងការពារជាតិរបស់ប្រទេសទាំងពីរថា «RAA នាំយកភាពជាដៃគូការពារជាតិរបស់យើង
ទៅកាន់កម្រិតខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក»។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ
បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គ្រោះថ្នាក់
និងការកើនឡើងឥទ្ធិពលរបស់ចិននៅទីនោះ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន
បន្ទាប់ពីត្រូវបានអនុម័តដោយសភានៃប្រទេសទាំងពីរ៕

Post a Comment