ក្រុមក្មេងស្ទាវដែលតែងតែអុកឡុកវ៉ៃកាប់គេឯងជាច្រើនលើកនៅក្នុងខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចស្រុកស្វាយជ្រំវ៉ៃខ្នោះ
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ក្រុមក្មេងស្ទាវដែលតែងតែចេញដើរអុកឡុកវ៉ៃកាប់គេឯងជាច្រើនលើកនៅក្នុងខេត្តស្វាយរៀងនោះត្រូវបានសមត្ថកិច្ចស្រុកស្វាយជ្រំវ៉ៃខ្នោះដាក់គុកហើយ។
យោងតាមសមត្ថកិច្ចស្រុកស្វាយជ្រំបានឲ្យដឹងថា៖នៅថ្ងៃទី០៧.០៧.២០២៤
វេលាម៉ោង១០:៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ មានទីលំនៅភូមិទៃយា
ឃុំធ្លក ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹង ប្តឹងទៅលើ ជនសង្ស័យ០៣នាក់ មានទីលំនៅភូមិឃ្លាំង
ឃុំពោធិរាជ ស្រុកស្វាយជ្រំ ថាបានជិះម៉ូតូដេញកាប់ខ្លួននៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិទៃយា
ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០៦.០៧.២០២៤ វេលាម៉ោង២២:៣០ នាទីបណ្ដាលឲ្យដូលម៉ូតូនិងមានរបួសស្នាម
។
ប្រភពបានឲ្យដឹងទៀតថា៖ក្រោយពីបានស្ដាប់ការបំភ្លឺ ពីជនរងគ្រោះរួចហើយ សមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ និងឃាត់បានជនសង្ស័យបាន ០១នាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងបាននាំខ្លួនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា កាលពីថ្ងៃទី០៦.០៧.២០២៤ វេលាម៉ោង១៩:០០នាទី បក្សពួកខ្លួនមានគ្នាចំនួន០៩នាក់ បានបបួលគ្នាជិះម៉ូតូ០៤គ្រឿងឌុបគ្នាទៅលេងនៅក្រុងស្វាយរៀង លុះដល់ម៉ោង២២:៣០ នាទី ពួកខ្លួនបានជិះមកដល់ចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិអូសំដី ឃុំពោធិរាជ ភ្លាមនោះស្រាប់តែឃើញម៉ូតូ០១គ្រឿងម៉ាកហុងដា ជិះមកពីទិសខាងត្បូង ពេលនោះមានក្រុមបក្សពួកខ្លួន បានជិះម៉ូតូឌុបគ្នា ដេញតាមជនរងគ្រោះពីក្រោយរហូតដល់ភូមិទៃយា ឃុំធ្លក ក៏បានហូតខ្សែក្រវាត់ពីចង្កេះម្នាក់មួយ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូនៅលើផ្លូវខូចខាត និងមានរបួសស្នាមមែន ។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់រួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និង សុំយោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ព្រមទាំងចាប់យកវត្ថុតាងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំពោះក្រុមបក្សពួក៦នាក់ទៀត បានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។ កន្លងមកក្រុមបក្សពួកទាំង៩នាក់ដែលមានឈ្មោះខាងលើនេះក៏ធ្លាប់កាន់ដាវ និងកាំបិតដើរបង្កអុកឡុកនៅឃុំពោធិរាជ ឃុំធ្លក និងដូនស នៅក្នុងស្រុកស្វាយជ្រំ ផងដែរ៕
Post a Comment