UNISCO ប្រកាសថ្កោលទោស លើការបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌពិភពលោក ពីសំណាក់ទាហានថៃ
ភ្នំពេញ ៖ អង្គការ UNISCO បានប្រកាសថ្កោលទោសលើការបំផ្លិចបំផ្លាញ សម្បត្តិបេតិកភណ្ឌពិភពលោក ពីសំណាក់ទាហានថៃ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ថា «សូមអរគុណអង្គការ UNISCO ដែលបានប្រកាសថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងជម្លោះប្រដាប់អាវុធ! កាលពីថ្ងៃទី២៨ ខែកក្កដា ២០២៦»។ឯកឧត្តមអគ្គនាយក CMAC បន្ដថា ការរង់ចាំស្វែងរកយុត្តិធម៌ សម្រាប់ប្រាសាទព្រះវិហារ ដែលបានបំផ្លិចបំផ្លាញដោយទាហានថៃឈ្លានពាន និងរំលោភបំពានច្បាប់អន្តរជាតិ ដោយឈរលើហេតុផលជាលេសរាប់លានជំពូកក៏ដោយចុះ! ឥឡូវនេះបានចាប់ផ្តើមផ្តល់ក្តីសង្ឃឹម និងទំនុកចិត្តលើពិភពលោកមួយមានច្បាប់ទម្លាប់ទោះបីជាមានឥទ្ធិពលពហុមហាអំណាច ឬមហាអំណាចផ្តាច់មុខយ៉ាងណាក្តី ច្បាប់អន្តរជាតិនៅតែមានប្រសិទ្ធភាព ប្រសិនជាមនុស្សជាតិនាំគ្នាគោរពអនុវត្តន៍ ។
ឯកឧត្តម បន្ថែមថា ថៃឈ្លានពានទាំងកំរោលនិយាយរួម និយាយដោយឡែកចំពោះប្រាសាទព្រះវិហារ ទាហានថៃ បានទម្លាក់គ្រាប់បែក MK82 ពីយន្តហោះចំនួនជាច្រើនគ្រាប់ បាញ់និងទម្លាក់សារធាតុគីមី បាញ់គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំយ៉ាងសន្ធឹកសន្ធាប់ មកលើប្រាសាទព្រះវិហារ ។
ឯកឧត្តម បន្ដទៀតថា ផ្អែកលើទិន្នន័យ នៃលទ្ធផលស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌសៀម ឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារនេះឃើញថា ៖ គ្រាន់តែលើតួប្រាសាទ និង តំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះ និងមិនទាន់ផ្ទុះចំនួន៥០១កន្លែង ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត មានចំនួនជិត ៦០០ទីតាំង លើតួប្រាង្គប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌដ៍វិសេសវិសាលបំផុតនេះ ៕








Post a Comment