កងរាជអាវុធហត្ថខេត្តកំពត ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទី ភារកិច្ចការងារប្រចាំខែកក្កដា ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តក្នុងខែសីហា ឆ្នាំ២០២៦។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត។
ក្នុងឱកាសនោះ លោកមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយ និងនាយអាវុធហត្ថទាំងអស់ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឱ្យបន្តពង្រឹងវិន័យ វិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតនាពេលខាងមុខ៕









Post a Comment