សហរដ្ឋអាមេរិក បន្តវាយប្រហារលើអ៊ីរ៉ង់ ៣យប់ជាប់ៗគ្នា តែលោក ត្រាំថាកិច្ចព្រមព្រៀងនៅតែអាចទៅរួច
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារសាជាថ្មីលើអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថាកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់នៅតែអាចធ្វើរួចក៏ដោយ។
ថ្លែងប្រាប់ពិធីករវិទ្យុ
លោក Hugh
Hewitt កាលពីថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ
បានគូសបញ្ជាក់ថា «យើងនឹងវាយប្រហារពួកគេ (អ៊ីរ៉ង់) ឱ្យចាស់ដៃនៅយប់នេះ
ហើយយើងនឹងបន្តវាយប្រហារពួកគេឱ្យចាស់ដៃនៅថ្ងៃស្អែក»។ ការគំរាមបែបនេះរបស់លោក ត្រាំ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃ ៩ភាគរយ
នៅចំពោះមុខការភ័យខ្លាចពីការផ្ទុះឡើងវិញនូវសង្រ្គាមទ្រង់ទ្រាយធំ។
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក
CENTCOM
បានប្រកាសថាការវាយប្រហារនឹងបន្តបង្កការខូចខាតធ្ងន់ធ្ងរលើកងកម្លាំង
អ៊ីរ៉ង់ ហើយបំបាក់សមត្ថភាពរបស់ពួកគេកុំឱ្យបន្តបើកការវាយប្រហារលើជនស៊ីវិលស្លូតត្រង់
និងកប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz។
នៅព្រឹកថ្ងៃអង្គារនេះដែរ
អេមីរ៉ាតអារ៉ាប់រួមបាននិយាយថាអ៊ីរ៉ង់បានវាយប្រហារលើ
កប៉ាល់ដឹកប្រេង២គ្រឿងក្នុងតំបន់ច្រកសមុទ្រ Hormuz ដោយបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់បានរងរបួស។
អេមីរ៉ាតអារ៉ាប់ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក
ក៏បានរាយការណ៍ផងដែរពីការវាយប្រហារដោយមីស៊ីល និងដ្រូនជាច្រើនគ្រាប់ពីអ៊ីរ៉ង់។
តែទោះជាជម្លោះកំពុងកើនឡើងជាថ្មីក៏ដោយ
លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ
ថាកិច្ចព្រមព្រៀងមួយជាមួយតេហេរ៉ង់ដើម្បីបិទបញ្ចប់សង្រ្គាមនៅតែអាចធ្វើទៅរួច៕ (AFP)

Post a Comment