ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាពងាយស្រួលប្រើ ជាស្តង់ដារដ៏មធ្យ័តសម្រាប់វាយតម្លៃពីគុណភាពនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា
បរទេស៖ តើធ្វើយ៉ាងម៉េច ទើបអាចធ្វើឱ្យសមិទ្ធផលនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា បម្រះខ្លួនចេញពីភាពពេញនិយមតែមួយរយៈពេលខ្លី និងក្លាយទៅជាកម្លាំងផលិតកម្មរយៈពេលយូរ ? វេទិកាដាវ៉ូសរដូវក្តៅដែលកំពុងបើកធ្វើនៅក្រុងដាលៀន ប្រទេសចិនបានផ្តល់ចម្លើយសម្រាប់សំណួរនេះ ពោលគឺ ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៣,៤ភាគរយសម្គាល់ឃើញថា ប្រទេសចិនមានទីផ្សារទ្រង់ទ្រាយធំ និងទិដ្ឋភាពប្រើប្រាស់ច្រើនបែបយ៉ាង ប្រការនេះបានផ្តល់ជាវេទិកាពិសោធន៍ដ៏ធំទូលាយសម្រាប់ការអនុវត្តជាក់ស្តែងនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨ភាគរយសម្គាល់ឃើញថា មានតែការអនុវត្តក្នុងទិដ្ឋភាពឧស្សាហកម្មពិតប្រាកដ ទើបបច្ចេកវិទ្យាអាចប្រឈមមុខនឹងបញ្ហាជាក់ស្តែង ដូចជាតម្រូវការទីផ្សារដ៏ស្មុគស្មាញ ការគ្រប់គ្រងដើមទុន និងកិច្ចសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ។

Post a Comment