សម្តេចធិបតី ឆ្លៀតជួប ពិភាក្សាក្រៅផ្លូវការ ជាមួយ នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន នៅវៀតណាម
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម មុនពិធីបើកវេទិកាអនាគត របស់អាស៊ានលើកទី៣ នៅប្រទេសវៀតណាម បានជួបពិភាក្សាក្រៅផ្លូវការ ជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ។
តាមរយៈការជួបពិភាក្សាក្រៅផ្លូវការ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញសកម្មភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Anutin Charnvirakul ចាប់ដៃគ្នា ក្នុងទឹកមុខញញឹមដាក់គ្នាផងដែរ ។
សូមរំលឹកថា នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួម ពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម៕

Post a Comment