អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនក្មេងទំនើង៩នាក់ ករណីដេញកាប់ចាក់បង្ករបួសស្នាមធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តកំពត
សហការជាមួយកម្លាំងមូលដ្ឋានស្រុកទឹកឈូ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត
បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ៩នាក់
ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
ការបង្ក្រាបនេះធ្វើឡើងក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ
កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចភូមិបឹងតារោង ឃុំព្រៃឃ្មុំ
ស្រុកទឹកឈូ។ ក្រុមជនសង្ស័យបានជិះម៉ូតូដេញកាប់ ដេញវាយជនរងគ្រោះចំនួន ៣នាក់
បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ធ្ងរ (កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម)
និងខូចខាតម៉ូតូ ២គ្រឿងទាំងស្រុង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូហុងដាឌ្រីម ២គ្រឿង
និងកាំបិតបុ័ងតោ ១ដើម (ប្រវែង ៣២សង់ទីម៉ែត្រ)។ បច្ចុប្បន្ន
ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






Post a Comment