ប្រមុខការទូតកម្ពុជា បញ្ជាក់ជាថ្មីប្រាប់ ប្រមុខ UN ពីសារៈសំខាន់នៃការដោះស្រាយជម្លោះនានា ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
អាមេរិក៖ បន្ទាប់ពីកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ជំនួបនេះ បានរំលឹកឡើងវិញនូវកិច្ចពិភាក្សារវាង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងលោកអគ្គលេខាធិការ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០
នៅទីក្រុងញូវយ៉ក (UNGA 80) កាលពីខែកញ្ញា
ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី
ក៏បានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយជម្លោះនានាដោយសន្តិវិធី
និងស្របតាមច្បាប់អន្តរជាតិ៕


Post a Comment