អភិបាលខេត្តប៉ៃលិន ប្តេជ្ញាបោសសំអាត Scams Online ឱ្យអស់ពីខេត្ត ដោយគ្មានការលើកលែងជាដាច់ខាត
ប៉ៃលិន÷ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្ញើសារជូនដល់ម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តប៉ៃលិន ដែលមានសំណេរដើមថា÷
- ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល(១០០០ដុល្លារ) បើលើសចំនួននិងសូមគុណគូរដោយខ្លួនឯង (ច្បាប់ក៍បានអនុវត្តន៍ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត ។បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។
- កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិយើង ខ្ញុំតាមស្រោវជ្រាវចាប់គ្រប់ទីកន្លែង។
ខ្ញុំបានសច្ចាធានាជូនសម្តេចនាយករដ្ឋមន្ត្រីរួចហើយប្តេជ្ញាចូលរួមបោសសំអាតscam online អោយអស់ពីខេត្ត និង កម្ពុជា ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
- សូមជូនជ្រាបដល់ម្ចាស់ទីតាំង ប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយឈប់អន្តរាគមន៍ សហការបិទបាំង រិះរកគ្រប់វិធីដើម្បីបន្លំខ្លួនក្លែងភេទទៀតទៅ ខ្ញុំបានប្តេជ្ញាចិត្តនិង បោសសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីរង់ចាំទទួលភ្ញៀវល្អៗមកកំសាន្ត ឬ បណ្តាក់ទុន ។
សូមចូលរួមសហការទាំងអស់គ្នា ជាផ្នែកមួយជួយដល់ ប្រទេសជាតិយើង និង ជួយដល់ប្រមុខរាជរដ្ឋាភិបាលយើង ( សូមបងប្អូនអាចទំនាក់ទំនងផ្តល់ពត៍មាន តាមរយះលេខ 0976263373 ២៤ម៉ )៕

Post a Comment