រុស្ស៉ី វាយប្រហារទ្រង់ទ្រាយធំមួយលើអ៊ុយក្រែន ដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik
កៀវ៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើរដ្ឋធានីកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន ដោយប្រើដ្រូន និងមីស៊ីល ក្នុងចំនួនដ៏ច្រើន ហើយនេះស្ថិតក្នុងចំណោមការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំបំផុតលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរយៈពេល ៤ឆ្នាំមកនេះ ក្នុងនោះមានទាំង ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik មួយគ្រាប់លើគោលដៅក្បែររដ្ឋធានីកៀវ។
បើតាមសេចក្ដីរាយការណ៍
ក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ រុស្ស៉ីបានបាញ់មីស៊ីល ៩០គ្រាប់
និងដ្រូន ៦០០គ្រឿង។
ក្រុមមន្ត្រីអ៊ុយក្រែន
បានឱ្យដឹងថាការវាយប្រហាររបស់រុស្ស៉ីបានសម្លាប់មនុស្ស ២នាក់ ក្នុងរដ្ឋធានីកៀវ
និង២នាក់ទៀតនៅក្នុងតំបន់ស្ថិតនៅជុំវិញរដ្ឋធានីនេះ ព្រមទាំងបង្កឱ្យមនុស្សជិត
១០០នាក់ បានរងរបួស។ តាមក្រុមមន្ត្រីអ៊ុយក្រែន អគារ
និងសាលារៀងជាច្រើនខ្នងបានរងការខូចខាត ដែលភាគច្រើនស្ថិតនៅចំកណ្ដាលរដ្ឋធានីកៀវ
ខណៈក៏មានសេចក្ដីរាយការណ៍ពី
ការវាយប្រហាររបស់រុស្ស៉ីលើផ្នែកជាច្រើនទៀតរបស់អ៊ុយក្រែនផងដែរ ក្នុងនោះមានមនុស្ស
២នាក់បានស្លាប់នៅក្នុងតំបន់ Kherson។
បណ្ដាមេដឹកនាំអឺរ៉ុបបានចេញមុខថ្កោលទោសការវាយប្រហាររបស់រុស្ស៉ី
ដោយអាល្លឺម៉ង់ និងអង់គ្លេសបានចាត់ទុកថាការប្រើប្រាស់មីស៊ីល Oreshnik
ដែលមានសមត្ថភាពពាំ ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាទង្វើបង្កើនជម្លោះ។
នេះជាលើកទី៣ ដែលរុស្ស៉ីប្រើប្រាស់ Oreshnik ក្នុងការវាយប្រហារលើអ៊ុយក្រែន
គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕ (Reuters)

Post a Comment