លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងាររបស់កងរាជអាវុធហត្ថខេត្តកែប
អត្ថបទ : ទ្រី ហៀន
ខេត្តកែប÷ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងាររបស់ កងរាជអាវុធហត្ថខេត្តកែប ក្នុងការបង្ការ បង្រ្កាប ទប់ស្កាត់បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) និងផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល។សូមជម្រាបជូនថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត៕










Post a Comment