អ៊ីរ៉ង់៖ ជម្រើសរបស់សហរដ្ឋអាមេរិក គឺប្រតិបត្តិការយោធាដែលនឹងបរាជ័យ ឬកិច្ចព្រមព្រៀងដ៏អាក្រក់
តេហេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រឈមនឹងជម្រើសមួយរវាងប្រតិបត្តិការយោធាដែលនឹងទទួល បរាជ័យ ឬកិច្ចព្រមព្រៀងដ៏អាក្រក់មួយជាមួយអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បដិសេធដោយប្រយោលចំពោះសំណើចុងក្រោយបំផុតរបស់តេហេរ៉ង់។
កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានជាប់គាំងចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី៨
ខែមេសា ដោយមកទល់នឹងពេលនេះមានកិច្ចចរចាតែមួយលើកប៉ុណ្ណោះ បានធ្វើឡើងរវាងភាគីទាំង២
ក្រោមកិច្ចសម្របសម្រួលពីប៉ាគីស្ថាន។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim
និង Fars បានរាយការណ៍ថាតេហេរ៉ង់បានផ្ញើសំណើចុងក្រោយមាន
១៤ចំណុច ទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន។ ប៉ុន្តែលោក
ត្រាំបានបង្ហាញការសង្ស័យភ្លាមៗចំពោះសំណើនេះ។ «ខ្ញុំនឹងពិនិត្យផែនការដែលអ៊ីរ៉ង់ទើបតែបញ្ជូនមកឱ្យពួកយើង
ក្នុងពេលឆាប់ៗ ប៉ុន្តែខ្ញុំមិនអាចសម្រៃបានទេថាវាអាចនឹងត្រូវទទួលយក ព្រោះនៅក្នុងនោះពួកគេមិនទាន់តបស្នងនូវតម្លៃមួយយ៉ាងស័ក្តិសមសម្រាប់អ្វីដែលពួកគេបានធ្វើដាក់មនុស្សជាតិ
និងពិភពលោក អស់រយៈពេលជា ៤៧ឆ្នាំមកនេះឡើយ»។
នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
បើតាមសារព័ត៌មានអាមេរិក Axios
សំណើចុងក្រោយបំផុតរបស់អ៊ីរ៉ង់ ក្នុងនោះមានទាំងការដាក់ឱសានរយៈពេល១ខែ
សម្រាប់កិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងមួយដើម្បី ច្រកសមុទ្រ Hormuz បិទបញ្ចប់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក
និងបញ្ចប់សង្រ្គាមអចិន្ត្រៃយ៍ទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅលីបង់។
កាលពីប៉ុន្មានថ្ងៃមុន អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi
បានប្រាប់ក្រុមមន្ត្រីទូតក្នុងទីក្រុងតេហេរ៉ង់ថាការសម្រេចចិត្តគឺកំពុងស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកថាតើចង់ជ្រើសរើសជម្រើសការទូត
ឬការប្រឈមមុខដាក់គ្នា។ លោក Gharibabadi បន្ថែមថាអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចសម្រាប់ជម្រើសទាំង២៕ (AFP)

Post a Comment