ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំដំណើរកម្សាន្តក្នុងរដូវកាលបៃតង សំរាប់ថ្នាក់ដឹកនាំ និងបុគ្គលិកសរុបចំនួន ១៥៩៧ នាក់ ដើម្បីចូលរួមជាមួយយុទ្ឋនាការទស្សនាកម្ពុជានៅរដូវវកាលបៃតងជាមួយក្រសួងទេសចរណ៍

ភ្នំពេញ÷នៅព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦  ដោយទទួលបានការចាត់តាំងពីឯកឧត្តមរដ្ឋមន្រី្ត ឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមកាងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកម្មវិធីជូនដំណើរកម្សាន្តប្រចាំឆ្នាំ២០២៦ របស់ក្រុមហ៊ុនមិត្តហ្វូន ទៅកាន់កោះរ៉ុង ជីផាត និងខេត្តកោះកុង ចំនួន ៣យប់ ៣ថ្ងៃ។

សូមបញ្ជាក់ផងដែរថា ដំណើរកម្សាន្តថ្ងៃនេះ គឺជាដំណើរកម្សាន្តជើងទី៤ ចំនួន ៨០នាក់ នៃចំនួនដំណើរកម្សាន្តបុគ្គលិកសរុប ១៥៩៧នាក់ ចាប់តាំងពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៕

 






Powered by Blogger.