ស្នងការខេត្តកែប ក្រើនរំលឹកជាថ្មីដល់ម្ចាស់ទីតាំងស្នាក់នៅទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងជនបរទេស
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ
សម្បត្តិ សុធារ័ត្ន ស្នងការដ្ឋាននគរបាលខេត្តកែប បានចេញសេចក្តីប្រកាសព័ត៌មាន
និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់ផ្ទះជួល រីស៊ត
ផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកែប
ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងជនបរទេសស្នាក់នៅ។
កាតព្វកិច្ចចំបងដែលត្រូវអនុវត្ត៖
ត្រូវត្រួតពិនិត្យ៖ រាល់លិខិតឆ្លងដែន
(Passport) ទាំងអស់របស់ជនបរទេស
មុននឹងអនុញ្ញាតឱ្យជួលស្នាក់នៅ។
ត្រូវរាយការណ៍៖ ជូនអាជ្ញាធរគ្រប់គ្រងក្នុងឃុំ
សង្កាត់ ដែលទីតាំងអាគាររបស់ខ្លួនស្ថិតនៅ។
ត្រូវហាមឃាត់ជាដាច់ខាត៖ រាល់សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា
(Scam Online)។
ការប្រឈមមុខនឹងទោសទណ្ឌ៖
ពិន័យជាប្រាក់៖ ករណីសមត្ថកិច្ចត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅគ្មានលិខិតឆ្លងដែន
ម្ចាស់ទីតាំងនឹងត្រូវផាកពិន័យ ៤ លានរៀល ក្នុងម្នាក់។
ចាត់វិធានការច្បាប់៖ ប្រសិនបើរកឃើញថាម្ចាស់ទីតាំងមានការជាប់ពាក់ព័ន្ធនឹងសកម្មភាព
Scam Online នឹងត្រូវប្រឈមមុខចំពោះមុខច្បាប់បន្ថែមទៀត។
ចូលរួមសហការរាយការណ៍បទល្មើស
សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការរាយការណ៍
ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
Scams) ក្នុងភូមិសាស្ត្រខេត្តកែប តាមរយៈលេខទូរសព្ទទាន់ហេតុការណ៍៖ 097
755 3777 , 097 222 0304

Post a Comment