អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោក ជេត រតនៈ ម្ចាស់ហាងលក់ទូរស័ព្ទយីហោ «ដុល្លារដុល្លារ» បានបើកកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំនិងទទួលទានអាហារជូនដល់អតិថិជនដែលបានមកទិញនូវទូរសព្ទនៅហាង ដុល្លារដុល្លារ នាព្រលប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានទីតាំងនៅកែងស្តុបបៀលប្រាយចាស់ ស្ថិតនៅសង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។
លោក ជេត រតនៈ បានថ្លែងបញ្ជាក់ថា ក្នុងនាមជាម្ចាស់អាជីវកម្ម លោកសូមប្តេជ្ញាចំពោះអតិថិជនយើងមិនអាចបំភ្លេចការគាំទ្រ និងរក្សាតម្លៃដែលចាប់ផ្ដើម ហើយបន្តបម្រើដោយស្មោះត្រង់ គ្មានអ្វីតបស្នងសង គុណដល់អតិថិជន ដែលតែងតែគាំទ្រហាងរបស់លោក មានតែពាក្យថាអរគុណគ្រប់យ៉ាងចំពោះអតិថិជនដែលជឿជាក់ និងផ្ដល់ទំនុកចិត្តដល់ហាង «ដុល្លារដុល្លារ» ហើយអថិជនគ្រប់រូបដែលមកទទួលសេវាកម្មពីហាងរបស់លោក និងការបដិសណ្ឋារកិច្ចភ្ញៀវ គឺជាចំណុចដ៏សំខាន់ដែលហាង «ដុល្លារ ដុល្លារ» មិនដែលមើលរំលង ជាពិសេសភាពទំនួលខុសត្រូវ និងការផ្ដល់ទំនុកចិត្តដល់អថិជនជាចម្បង។
លោកបានបន្តទៀតថា មិនត្រឹមក្នុងអាជីពផ្ទាល់ខ្លួនរបស់លោកទេវាបានជួយដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្អូនៗយុវវ័យដែលមានជំនាញនិងទេពកោសល្យ ក៏ដូចជា ផ្នែកលក់និងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ឲ្យមានការងារធ្វើគេចផុតពីអំពើអបាយមុខផ្សេងៗ កសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ជាចុងក្រោយលោក ជេត រតនៈ បានបន្តទៀតថា ដើម្បីជាការឆ្លើយតបទៅនឹងទឹកចិត្តក៏ដូចការផ្ដល់ទំនុកចិត្តសម្រាប់ហាង «ដុល្លារដុល្លារ» បុគ្គលិកឆ្នើមត្រូវបានប្រគល់ប្លង់ដីម្នាក់ មួយប្លង់និងបណ្ណសរសើរចំនួន៥នាក់។ នៅក្នុងឱកាសកម្មវិធីនោះក៏មានចាប់រង្វាន់ជាច្រើនដូចជារង្វាន់ធំគឺរថយន្តតូយូតា prius មួយគ្រឿងនិងម៉ូតូ dream ០២៦ និងរង្វាន់ជាច្រើនទៀតផងដែរ៕







