CMAC ពន្លឿនការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់យោធាថៃ នៅតាមសាលារៀននៃខេត្តជាប់ព្រំដែន
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងអង្គភាព CMAC ទិសខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបន្តបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមសាលារៀនទាំងឡាយ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់មិនទាន់ផ្ទុះ ដោយសារសង្គ្រាមឈ្លានពានរបស់សៀម។
ឯកឧត្តមបន្តថា
កិច្ចប្រតិបត្តិការនេះអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមអនុសាសន៍
និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល
ក្នុងការធានាសុខសុវត្ថិភាពជូនក្មួយៗ កូនចៅជាសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ
ដែលស្ថិតនៅតាមតំបន់រងផលប៉ះពាល់ទាំងឡាយ៕






Post a Comment