អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៅមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យទីតាំងយុទ្ធសាស្ត្រចំនួន ៦ កន្លែង ដែលជាបង្អែកសេដ្ឋកិច្ចមូលដ្ឋាន រួមមាន៖ កសិកម្ម និងវារីវប្បកម្ម៖ កសិដ្ឋានចិញ្ចឹមត្រី និងបន្លែផ្ទះសំណាញ់ (ឃុំអង្គសុរភី និងកំពង់ត្រាចខាងលិច) រួមជាមួយសមាគមម្រេចកំពត។ ទេសចរណ៍ និងបរិស្ថាន៖ រមណីយដ្ឋានភ្នំកំពង់ត្រាច និងសហគមន៍នេសាទកោះគ្រឹស្នា-លក និងធនធានទឹក៖ ទំនប់ទឹកភ្នំដំរី ដើម្បីធានាការផ្គត់ផ្គង់ទឹកដល់ការបង្កបង្កើនផល៕
ការចុះបំពេញបេសកកម្មនេះ ធ្វើឡើងក្នុងគោលដៅជំរុញសន្ទុះអភិវឌ្ឍន៍វិស័យ "កសិកម្ម-ទេសចរណ៍" ដែលជាសក្តានុពលខ្លាំងរបស់ខេត្តកំពត និងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងរាជរដ្ឋាភិបាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ប៉ែន សុផល រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញ និងរដ្ឋបាលស្រុកកំពង់ត្រាចផងដែរ៕










