ស៊ីម៉ាក់ អំពាវនាវពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រាប់សំណល់ សង្គ្រាមឈ្លានពាន របស់ សៀម ជាពិសេសគ្រាប់បែកចង្កោម
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្កនាយកស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយបទឈប់បាញ់កម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់បច្ចុប្បន្ន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រាប់សំណល់សង្គ្រាមឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម ហេង រតនា
បានបង្ហោះរូបសំណល់គ្រាប់ និងភ្ជាប់នូវខ្លឹមសារ ថា «សូមបងប្អូនប្រជាពលរដ្ឋវិល ត្រឡប់ ទៅកាន់ភូមិឋាន ផ្ទះសំបែងវិញ
សុំមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់សំណល់
សង្គ្រាមឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម!»៕






Post a Comment