លោក ត្រាំ គំរាមយកពន្ធគយ ២៥ភាគរយលើប្រទេសណាដែលរកស៊ីជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែមករា បានគំរាមថាប្រទេសទាំងឡាយដែលបន្តរកស៊ីជាមួយអ៊ីរ៉ង់ នឹងត្រូវប្រឈមនឹង ពន្ធគយ២៥ភាគរយពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើចំណាត់ការឆ្លើយតបទៅនឹងស្ថានការណ៍នៅអ៊ីរ៉ង់ដែលកំពុងជួបប្រទះនឹងបាតុកម្មប្រឆាំង រដ្ឋាភិបាលដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ចូលជាធរមានភ្លាមៗ! ប្រទេសទាំងឡាយណាដែលបន្តរកស៊ីជាមួយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់
នឹងត្រូវបង់ពន្ធគយ ២៥ភាគរយ លើពាណិជ្ជកម្មទាំងអស់ដែលពួកគេមានជាមួយសហរដ្ឋអាមេរិក»។ លោក ត្រាំមិនបានលម្អិតអ្វីបន្ថែមទេ ប៉ុន្តែ
គោលដៅនាំចេញទំនិញសំខាន់ៗរបស់អ៊ីរ៉ង់ក្នុងនោះរួមមាន៖ ចិន អេមីរ៉ាតអារ៉ាប់រួម
និងឥណ្ឌា៕

Post a Comment