ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំទទួលផែនការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលំហូរចូលជនបរទេស
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំទទួលផែនការចាំបាច់ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើការទប់ស្កាត់រាល់ការលំហូរចូលរបស់ជនបរទេស។ ទៅដល់លោកលោកស្រីស្នងការរង និងលោកប្រធានការិយាល័យនៅតាមបណ្តាផែនការិយាល័យជំនាញ។
-ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកប្រធានការិយាល័យជំនាញ ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំក្នុងឱកាសនោះផងដែរ។
-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ បើកកិច្ចប្រជុំនិងបានដាក់ផែនការចាំបាច់មួយចំនួនដូចខាងក្រោម÷
-បង្កើតក្រុមការងារនិងសហការជាមួយក្រុមការងាររបស់ថ្នាក់ជាតិ ដើម្បីបង្ការទប់សង្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើការទប់ស្កាត់រាល់ការលំហូរចូលរបស់ជនបរទេស សំដៅលើកកម្ពស់សុវត្ថិភាព សន្តិសុខសម្រាប់ប្រជាពលរដ្ឋ។
-លោកឧត្តមសេនីយ៍ទោ ស្នងការបានជំរុញដល់លោក លោកស្រីស្នងការរង និងមន្រ្តីនគរបាល លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំបង្កើននូវវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម។
-ត្រូវលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
-ត្រូវខិតខំបង្កើននូវការយកចិត្តទុកដាក់ ផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នាទាំងអស់នេះគឺជាគោលការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ។ មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការលោកបានជូនពរដល់កម្លាំងនគរបាលទាំងអស់សូមជួបប្រទះតែពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







Post a Comment