ស្នងការនគរបាលខេត្តរតនគិរី ដាក់បញ្ជាម៉ឹងម៉ាត់ដល់ជំនាញចុះផ្សព្វផ្សាយ អប់រំណែនាំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋក្នុងមូលដ្ឋានខេត្ត
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ នគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយ អប់រំណែនាំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក លេីផ្លូវជាតិលេខ៧៨ ក្នុងទីប្រជុំជនក្រុងបានលុង ខេត្តរតនគិរី។
ក្នុងយុទ្ធការនេះ កម្លាំងនគរបាលបានអនុវត្តត្រួតពិនិត្យល្បឿន រថយន្តតូច ធំ បានលទ្ធផលដូចខាងក្រោម៖ - រថយន្តធន់ធំ ចំនួន ៥៥គ្រឿង ល្មើសល្បឿនកំណត់ ចំនួន ២គ្រឿង ។ - រថយន្តធន់តូចចំនួន ១៨ គ្រឿង ល្មើសល្បឿនកំណត់ ចំនួន ១៨គ្រឿង ។ - ត្រួតពិនិត្យ ម៉ូតូចំនួន ១០៥គ្រឿង (មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ)។ ស្របពេលជាមួយគ្នានោះមន្ត្រីនគរបាលជំនាញក៏បានអនុវត្តវិធានការ អប់រំណែនាំដល់ អ្នកបេីកបបររថយន្ត ទាំងអស់(ធន់ធំ និងតូច) ដូចជា៖ - មិនត្រូវបេីកបបរ ហួសល្បឿនកំណត់ ក្នុងទីប្រជុំជន - គោរពផ្លាកសញ្ញាចរាចរណ៍ - ធ្វើការត្រួតពិនិត្យយានយន្ត មុនចេញដំណើរ - ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។ ចំពោះ ម៉ូតូ ត្រូវមានកញ្ចក់មើលក្រោយ ផ្លាកលេខ អ្នកបេីកបបរ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាព ៕





Post a Comment