ភ្ញៀវទេសចរអាមេរិក ឈរលំដាប់លេខ១ ដែលមកទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេ នៅឆ្នាំ២០២៥ ខណៈភ្ញៀវចិនឈរលេខ៤
ខេត្តសៀមរាប៖ របាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលទទួលខុសត្រូវក្នុងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានបញ្ជាក់ថា នៅឆ្នាំ២០២៥កន្លងទៅនេះ ភ្ញៀវទេសចរអាមេរិក បាននាំមុខគេ ក្នុងការទស្សនារមណីយដ្ឋានអង្គរ ដែលមានចំនួនជាង១១ម៉ឺននាក់ កើនឡើង៤% បើធៀបឆ្នាំ២០២៤ មានចំនួនប្រមាណ ១០ម៉ឺននាក់។
ចំណែកភ្ញៀវទេសចរអង់គ្លេស
ឈរលំដាប់ទី២មានចំនួនជិត៩ម៉ឺននាក់, លេខ៣ បារាំងមានចំនួន
៨.៧ម៉ឺននាក់ តាមពីក្រោយ លេខ៤ដោយភ្ញៀវទេសចិន មានចំនួន៨ម៉ឺននាក់។
សូមជម្រាបថា ក្នុងរយៈពេល១ឆ្នាំ២០២៥
គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង ៤៤.៧លានដុល្លារ
ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង ៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ
ធ្លាក់ចុះ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕

Post a Comment