ពលរដ្ឋគុយបា ធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងឡាហាវ៉ាន់ ដើម្បីប្រឆាំងគំនិតចក្រពត្តិនិយម
ឡាហាវ៉ាន់៖ ពលរដ្ឋគុយបារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីឡាហាវ៉ាន់ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ដើម្បីប្រឆាំងតវ៉ានឹងអ្វីដែលពួកគេថ្កោលថា ជាទង្វើឈ្លានពានរបស់អាមេរិកនៅក្នុងតំបន់ ក្រោយការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដែលជាសម្ព័ន្ធមិត្តរបស់គុយបា។
ភាពតានតឹងរវាងប្រទេសទាំងពីរ
ដែលជាគូបដិបក្ខយូរអង្វែងមកហើយ
បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើវ៉េណេស៊ុយអេឡា
ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់
ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។
ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអាមេរិកនិងគុយបា
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ប្រធានាធិបតីគុយបា លោក Miguel
Diaz-Canel ក៏បានវត្តមានក្នុងការធ្វើបាតុកម្មខាងលើផងដែរ
ហើយលោកបានអំពាវនាវឱ្យប្រជាជនគុយបាបន្តរួមសាមគ្គីគ្នា
ចំពោះមុខការដាក់សម្ពាធរបស់អាមេរិក។ ដោយចង្អុលទៅកាន់ស្ថានទូតអាមេរិក លោក Diaz-Canel
បាននិយាយយ៉ាងដូច្នេះថា «ពួកចក្រពត្តិនិយម
យើងមិនមានការភ័យខ្លាចចំពោះអ្នកសោះឡើយ ហើយយើងមិនចូលចិត្តឱ្យគេគំរាមកំហែងទេ។
អ្នកនឹងមិនអាចសម្លុតគំរាមយើងដាច់ខាត»។
មួយរយៈចុងក្រោយនេះ
ភាគីទាំងពីរបានបង្កើនវោហារសាស្រ្តនយោបាយដាក់គ្នាទៅវិញទៅមក
ដែលស្តែងឱ្យឃើញពីការធ្លាក់កាន់តែខ្លាំង
នៃទំនាក់ទំនងដែលមិនល្អស្រាប់ជាយូរមកហើយរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា
ដែលស្ថិតនៅចម្ងាយត្រឹម១៤៥គីឡូម៉ែត្រពីឆ្នេរនៃរដ្ឋ Florida។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នឹងមិនមានលុយឬប្រេងវ៉េណេស៊ុយអេឡា
ហូរចូលទៅកាន់គុយបាទៀតឡើយ ហើយលោកបានព្រមានឱ្យទីក្រុងឡាហាវ៉ាន់
យល់ព្រមស្វែងរកកិច្ចព្រមព្រៀង មុនហួសពេល។ ដោយឡែក ក្រោយសម្តីព្រមានរបស់លោក ត្រាំ លោក
Diaz-Canel
បាននិយាយថា គុយបានឹងតស៊ូការពារមាតុភូមិរបស់ខ្លួន
រហូតដល់ដំណក់ឈាមចុងក្រោយ៕ (Reuters)

Post a Comment