អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយរដ្ឋបាលទេសចរណ៍កាណាដា
បរទេស៖ ថ្ងៃទី១៥ខែមករា ក្នុងឱកាសដែលលោកCarneyនាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកស្រីJennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិនបានចុះហត្ថលេខាលើ«លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដា»នៅក្រុងប៉េកាំង។ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។
រដ្ឋបាលទេសចរណ៍កាណាដាគឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើងដើម្បីជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍវិស័យទេសចរណ៍របស់កាណាដា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដាបានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងជាលក្ខណៈយន្តការដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំងដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕

Post a Comment