សហរដ្ឋអាមេរិក បន្តអំពាវនាវឱ្យថៃ និងកម្ពុជាបញ្ចប់ជម្លោះ ត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ

វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) ជាថ្មីម្ដងទៀតនៅតែបន្តអំពាវ នាវឱ្យថៃ និងកម្ពុជាបញ្ចប់អរិភាពនឹងគ្នា ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់គ្រាប់មីន និងអនុវត្តយ៉ាងពេញ លេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Tommy Pigott

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Tommy Pigott បានអំពាវនាវឱ្យភាគីទាំង២ អនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក្នុងនោះរួមមានយន្ដការនានាដើម្បី ពន្លឿនការដោះមីនដោយមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន។ «យើងស្វាគមន៍បណ្ដាមេដឹកនាំអាស៊ានជួបជុំគ្នាក្នុងសប្ដាហ៍នេះដើម្បីគាំទ្រដល់ថៃ និងកម្ពុជាឱ្យគោរពតាមយ៉ាងពេញលេញនូវ ការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបិទបញ្ចប់ជម្លោះ»



Powered by Blogger.