វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយលោក ម៉ាក្រុង ជុំវិញសង្រ្គាមអ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA
Novosti ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ បានឱ្យដឹងថា «លោក ពូទីន
បានបង្ហាញពីការត្រៀមលក្ខណៈជាស្រេចដើម្បីចូលរួមក្នុងកិច្ចសន្ទនាជាមួយលោក ម៉ាក្រុង។ «ដូច្នេះប្រសិនបើមានឆន្ទៈនយោបាយទៅវិញទៅមក
នោះវាអាចនឹងត្រូវបានវាយតម្លៃដោយភាពវិជ្ជមាន»។
នេះជាការគូសបញ្ជាក់របស់លោក Dmitry Peskov។
សូមជម្រាបថា លោក ម៉ាក្រុង
កាលពីដើមសប្ដាហ៍កន្លងទៅនេះបាននិយាយថារូបលោកជឿជាក់ថាអឺរ៉ុបគួរតែត្រឡប់ទៅទំនាក់ទំនងជាមួយលោក
ពូទីន ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន៕ (AFP)

Post a Comment