រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង អំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់មួយភ្លាមៗ និងជំរុញឱ្យមានការចរចា ដើម្បីសន្តិភាពប្រកបដោយភាពត្រឹមត្រូវ និងចីរភាព
ភ្នំពេញ៖ លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយអំពាវនាវឱ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់មួយភ្លាមៗ ខណៈដែលជនភៀសសឹកមានប្រមាណ ១លាននាក់ហើយ។
លោករដ្ឋមន្ត្រីបានជំរុញឱ្យភាគីទាំងពីរ
ចូលតុចរចា ដើម្បីទទួលបានសន្តិភាពមួយ ប្រកបដោយភាពត្រឹមត្រូវ និងចីរភាព។
នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការ ស្ថានទូតបារាំងប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងសេចក្តីថ្លែងការណ៍លោក ហ្សង់-ណូអែល បារ៉ូ
រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា «ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ
បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ។
ខ្ញុំបានអំពាវនាវឱ្យសមភាគីកម្ពុជា និងថៃដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ។
សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ»៕

Post a Comment