អំណោយជាស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់របស់ខេត្តកែប បានដឹកជូនដល់ទីតាំងស្នាក់នៅរបស់ពលរដ្ឋភៀសសឹកនៅខេត្តកោះកុង និងមួយចំនួនទៀតប្រគល់ជូនវរកងទ័ព

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងលោកជំទាវ រួមទាំងមន្ត្រីរាជការខេត្តកែប បាននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់នានា ចុះប្រគល់ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តកោះកុង ដើម្បីជួយបន្ធូរបន្ថយការលំបាក និងមួយចំនួនទៀតបានប្រគល់ជួនវីរកងទ័ពរួចរាល់ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពមនុស្សធម៌នេះ បង្ហាញពីការយកចិត្តទុកដាក់ និងជាការរួមចំណែករបស់ថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជាមន្ត្រីរាជការទាំងអស់ ជាមួយរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តកោះកុង ក្នុងស្មារតីខ្មែរតែមួយ ក្នុងការជួយសម្រាលបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ និងផ្តល់កម្លាំងចិត្តដល់ជនភៀសសឹក អោយមានភាពជឿជាក់ ក្នុងការងើបឈរតតាំងជាមួយពួកសៀមឈ្លានពាន។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ការជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពជាតិ គឺជាគន្លឹះដ៏សំខាន់ ក្នុងការឆ្លងកាត់គ្រាលំបាក ការលំបាកនេះហើយធ្វើអោយយើងកាន់តែរឹងមាំ និងខ្លាំងខ្លាយូរអង្វែង៕

















Powered by Blogger.