ចិនគាំទ្រអាស៊ាន និងបញ្ជូនបេសកជនពិសេសទៅសម្របសម្រួលជម្លោះកម្ពុជា-ថៃ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជាគុន (Guo Jiakun) បានប្រកាសថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី ដើម្បីធានាសន្តិភាពរវាងកម្ពុជា និងថៃ។
តាមរយៈសេចក្តីថ្លែងការណ៍ លោកបានបញ្ជាក់ថា
ចាប់តាំងពីស្ថានការណ៍មានភាពតានតឹងឡើង
ចិនបានចូលរួមជាមួយភាគីទាំងពីរតាមរបៀបរបស់ខ្លួន ដោយរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី
បានជួបសន្ទនាជាមួយសមភាគីនៃប្រទេសទាំងពីរ។
ជាពិសេស បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី
លោក តេង ស៊ីជុន (Deng Xijun) កំពុងស្ថិតក្នុងបេសកកម្មការទូតសម្របសម្រួលដើម្បីជួយរៀបចំកិច្ចចរចា។
លោក គួ បានសង្កត់ធ្ងន់ថា ចិននឹងបន្តដើរតួនាទីស្ថាបនាដើម្បីបន្ធូរបន្ថយភាពតានតឹង
និងស្តារសន្តិភាពឡើងវិញសម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕

Post a Comment