ខេត្ត៣របស់កម្ពុជា និងខេត្តដុងណាយ បើកកិច្ចប្រជុំកិច្ចស្តីពីសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តនូវ បទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធិ ស្នងការរងទទួលផែនការងារសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំ ប្រតិភូអមដំណើរ ដេីម្បីចូលរួមក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ ព្រំដែនប្រចាំឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងស្នងការដ្ឋាននគរបាលខេត្តទាំង៣ (ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ)នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងណាយ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពី
លោក ឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាន នាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម
នៃអគ្គស្នងការដ្ឋាននគរបាជាតិ លោកស្នងការរង លោកនាយការិយាល័យជំនាញ ព្រមទាំងប្រតិភូអមដំណើរ
នៃស្នងការដ្ឋាននគរបាលខេត្តទាំង៣ ចំណែកភាគីវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន អញឌឹក
មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្តដុងណាយប្រធានប្រតិភូនៃ សាធារណរដ្ឋសង្គម និយមវៀតណាម
។
ក្នុងកិច្ចប្រជុំនាពេលនោះផងដែរ
ភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ
សណ្ដាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៦
នៅប្រទេសវៀតណាមបានយ៉ាងជោគជ័យ និងស្ថិតក្នុងភាពស្និទ្ធស្នាលជាទីបំផុត ៕










Post a Comment