បេសកជនពិសេសចិន ទទូចឱ្យកម្ពុជានិងថៃ បន្តបទឈប់បាញ់ឡើងវិញ ឱ្យបានឆាប់តាមអាចធ្វើទៅរួច
ប៉េកាំង៖ នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ចិនបានបន្តជំរុញឱ្យប្រទេសកម្ពុជានិងថៃបិទបញ្ចប់សង្រ្គាម ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតនាពេលនេះ គឺភាគីទាំងពីរ ត្រូវឯកភាពគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមតែអាចទៅរួច ហើយបន្តកិច្ចសន្ទនាឡើងវិញ និងដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី។
ដោយយោងតាមសម្តីប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការនៅអាស៊ី លោក Deng Xijun ក្រសួងការបរទេសចិន
នាថ្ងៃអង្គារនេះ បាននិយាយថា ចិនគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាន
ហើយមានឆន្ទៈដើម្បីជាថ្មីម្តងទៀត ជួយបង្កើតឱកាសនិងផ្តល់ជាវេទិកា
សម្រាប់កិច្ចសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរ (កម្ពុជា-ថៃ)។ នាពេលថ្មីៗនេះ លោក Deng
បានធ្វើដំណើរមកកាន់កម្ពុជានិងថៃ
ហើយបានជួបជាមួយនាយករដ្ឋមន្រ្តីក៏ដូចជាមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា
ការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ បានផ្ទុះឡើងវិញអស់រយៈពេលជាង២សប្តាហ៍មកហើយ
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដំបូង ដែលសម្រេចបាន
ក្រោមការជួយសម្រុះសម្រួលពីប្រទេសម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ាន
និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដួលរលំ នៅពេលយោធាថៃ
សម្រេចបើកការវាយប្រហារឈ្លានពានសាជាថ្មី ប្រឆាំងមកលើប្រទេសកម្ពុជា៕ (Reuters)

Post a Comment