សហរដ្ឋអាមេរិក បន្តរក្សាការទាក់ទងជាមួយកម្ពុជា និងថៃ ជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះការបន្តការវាយប្រយុទ្ធគ្នា និងតួលេខអ្នកស្លាប់ រងរបួសនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាមួយការស្នើឱ្យមានបទឈប់បាញ់មួយជាបន្ទាន់។
អ្នកនាំពាក្យខាងលើបានឱ្យដឹងទៀតថា
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅតែបន្តរក្សាការទំនាក់ទំនងជាមួយសមភាគីកម្ពុជា
និងថៃ ព្រមទាំងម៉ាឡេស៊ី ដើម្បីសម្ដែងការព្រួយបារម្ភ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងជំរុញយ៉ាងខ្លាំងឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់
ការការពារជនស៊ីវិល ក៏ដូចជាជំរុញឱ្យភាគីទាំង២អនុវត្តយ៉ាងពេញលេញតាម បទឈប់បាញ់ និងវិធានការបន្ធូរបន្ថយផ្សេងទៀតដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាពួកាលពីថ្ងៃទី២៦
ខែខែតុលា»៕ (Reuters)

Post a Comment