អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផលិតផលច្នៃប្រឌិតខាងវប្បធម៌ដែលមានកម្មសិទ្ធិបញ្ញានៃ “រដូវកាលរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”ឆ្នាំ២០២៦
បរទេស៖ ថ្ងៃទី១៨ ខែធ្នូ ព្រឹត្តិការណ៍សហប្រតិបត្តិការផលិតផលច្នៃព្រឌិតខាងវប្បធម៌ដែលមានកម្មសិទ្ធិបញ្ញានៃ “រដូវកាលរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ឆ្នាំ២០២៦នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងពិធីប្រកាសពីម៉ាស្កូតនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី២០២៦បានរៀបចំធ្វើនៅក្រុងប៉េកាំង។ភ្ញៀវកិត្តិយសបានរួមគ្នាប្រកាសពីផលិតផលច្នៃប្រឌិតខាងវប្បធម៌ដែលមានកម្មសិទ្ធិបញ្ញា និងចាប់ដំណើរការគម្រោងសហប្រតិបត្តិការអេកូឡូស៊ីនិងច្នៃប្រឌិតថ្មីអំពីកម្មសិទ្ធិបញ្ញានៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។
សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាIPដ៏មានប្រជាប្រិយភាពរបស់ប្រជាជនចិននិងប្រកបដោយខ្លឹមសារល្អៗ ដើម្បីផ្សព្វផ្សាយទៅទូទាំងពិភពលោក។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានជំរុញការកសាងម៉ាកនៃ “រដូវកាលរាត្រីសមោសរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” បូករួមទាំងខ្លឹមសារកម្មវិធី វេទិកា បរិវត្តកម្ម ព្រមនិងបន្តជំរុញការរួមគ្នាកសាងវេទិកានិងសហការជាមួយស្ថាប័ននៃមូលដ្ឋាន។
ផលិតផលច្នៃប្រឌិតខាងវប្បធម៌នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលត្រូវបានបញ្ចេញនៅថ្ងៃដដែល រួមមានចាន ម៉ាស្កូត កន្សែងបង់កនិងកសិផលជាដើម ដែលគ្របដណ្តប់លើទិដ្ឋភាពចម្រុះដូចជា ជីវភាពប្រចាំថ្ងៃនិងការប្រើប្រាស់ទូទៅ៕


Post a Comment