ត្រាំ ប្រកាសចាត់ទុកអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែន NATO
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា បាននិយាយថារូបលោកចាត់ទុកអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ពមិត្តដ៏សំខាន់មិនមែន NATO ខណៈទទួលស្វាគមន៍ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅឯពិធីលៀងសាយភោជន៍នៅឯសេតវិមាន។
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅយប់នេះ
ខ្ញុំមានកិត្តិយសសូមប្រកាសថាយើងកំពុងដំឡើងកិច្ចសហប្រតិបត្តិការយោធារបស់យើងទៅដល់កម្រិតខ្ពស់បំផុតតាមរយៈការចាត់ទុក
អារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនជាសមាជិក NATO ដែលមានសារៈសំខាន់បផុតសម្រាប់ពួកគេ»។
ការចាត់ទុកនេះអាចនឹងបើកចំហទ្វារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
បន្ថែមរវាងអារ៉ាប៊ីសាអូឌីត និងយោធាអាមេរិក។
សូមជម្រាបថា រហូតមកដល់ពេលនេះ រាប់ទាំងអារ៉ាប៊ីសាអូឌីត
មានប្រទេសចំនួន២០ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាសម្ព័ន្ធដ៏មិត្តសំខាន់មិនមែន NATO
ក្នុងនោះនៅមជ្ឈិមបូព៌ារួមមានអ៊ីស្រាអែល កាតា គុយវ៉ែត បារ៉ែន
អេហ្ស៉ីប ទុយនីស៊ី និងហ្ស៊កដានី៕ (AFP)

Post a Comment