ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines នឹងបើកជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់សៀមរាប នាចុងខែនេះ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ នេះបើតាមការឱ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា បន្តថា ការហោះហើរត្រង់ថ្មីនេះ
កើតឡើងក្រោយការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹងរបស់
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងទេសចរណ៏ សហការជាមួយស្ថាប័នពាក់ព័ន្ធ។
លោកបញ្ជាក់ថា សេវាកម្មហោះហើរត្រង់ថ្មីនេះ នឹងដំណើរការចំនួន ៣ ជើងក្នុងមួយសប្តាហ៍
គឺរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និង ថ្ងៃសៅរ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing
737-800។ ជើងហោះហើរនេះមានលេខសម្គាល់ FY3520 (KUL – SAI) និង FY3521 (SAI – KUL)។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Firefly
Airlines មានមូលដ្ឋានប្រតិបត្តិការនៅរដ្ឋប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី
ហើយកំពុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរទៅកាន់ប្រទេសនានាដូចជា ថៃ, សិង្ហបុរី, និងឥណ្ឌូនេស៊ី៕


Post a Comment