កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។
រដ្ឋមន្រ្តី ហួត
ហាក់ ស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់
ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ
អន្តរជាតិជាច្រើនដូចជា Turkish
Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។
ជំនួបនេះបានធ្វើឡើង
នាឱកាសដែលឯកឧត្តម ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍
និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
ជាចុងក្រោយ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញលោកស្រី និងសហការី
មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ដើម្បីពិនិត្យមើលស្ថានភាពចំនួនភ្ញៀវទេសចរជាក់ស្តែង
និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា៕



Post a Comment