ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ៣២ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ តាមរបាយការណ៍ស្ថិតិទេសចរ របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគិតចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំងខេត្តព្រះសីហនុ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា មានចំនួន៣២១.០៧៦នាក់កើនឡើង ៣,០៨% ក្នុងនោះ ភ្ញៀវជាតិ ៣១២.៤៧៨នាក់ កើនឡើង២,៩៩% ភ្ញៀវបរទេស ៨,៥៩៨នាក់ កើនឡើង៦,២៧%។
ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ
និងរមណីយដ្ឋាននានាសរុប ៣១៥,៩៩៧នាក់ កើនឡើង៣,១០% ក្នុងនោះភ្ញៀវជាតិ៣០៩,៩៣៨នាក់ កើនឡើង៣,០៦% ភ្ញៀវបរទេស១.៩៩៧នាក់ កើនឡើង៥,១៣%។ ក្នុងនោះភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ
១៤ជើង ស្មើនឹងភ្ញៀវសរុប១.៣០៨នាក់កើនឡើង ៧៦,៩៩%។
ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុប ៣.៧៧១នាក់៕







Post a Comment