អគ្គិភ័យកើតឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅប្រទេស Brazil, ប្រតិភូកម្ពុជាមានសុវត្ថិភាពល្អ
ភ្នំពេញ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង នាវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកន្លែងតាំងពិព័រណ៍ នៃកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ COP30 ក្នុងទីក្រុង Belém ប្រទេស Brazil។
យោងតាម លោក Celso Sabino រដ្ឋមន្ត្រីទេសចរណ៍ប្រេស៊ីល មូលហេតុនៃអគ្គីភ័យនៅទីកន្លែង COP30 មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកបានលើកឡើងថាអាចកើតឡើងដោយបញ្ហាអគ្គិសនី។ របាយការណ៍មួយចំនួន បានបង្ហាញថាមានការតភ្លើងជាមួយសៀគ្វីខ្លីៗ នៅតាមស្តង់ពិព័រណ៍មួយ។ សមត្ថកិច្ចក៏សង្ស័ផងដែរថា ភ្លើងអាចឆេះចេញពីកន្លែងសាកថ្មទូរស័ព្ទ។ លើសពីនេះ មានការលើកឡើងអំពីការប្រើប្រាស់អគ្គិសនីច្រើន ហួសកម្រិត ហើយមានកន្លែងណាមួយនោះ មានការឆ្លងចរន្ត នៅពេលភ្លើងឆេះវិញ ដែលធ្វើឱ្យមានអគ្គីភ័យ។ សូមបញ្ជាក់ថា សមត្ថកិច្ចបានជម្លៀសមនុស្សចេញជាបន្ទាន់នៅពេលមានអគ្គិភ័យកើតឡើង។ ឧបទ្ទេវហេតុនេះមិនបង្កឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។



Post a Comment