មូលនិធិអាកាសធាតុបៃតងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបលោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នា ដើម្បីកៀរគរធនធានហិរញ្ញវត្ថុអាកាសធាតុដោះស្រាយការប្រែប្រួលអាកាសធាតុ។
ភាគីទាំងពីរ បានឯកភាពគ្នាជម្រុញល្បឿនក្នុងការរៀបចំស្ថាប័នមានសប្បទា(Accredited Entities) និងជម្រុញការចូលរួមរបស់វិស័យឯកជនក្នុងការទាញយកមូលនិធិអាកាសធាតុតាមរយៈយន្តការ PPP។ ជាមួយគ្នានោះដែរលោក Hemant បានកោតសសើរដល់ក្រសួងបរិស្ថានក្នុងនាមជា NDA ក្រោមការដឹកនំារបស់ឯកឧត្តមបណ្ដិតរដ្ឋមន្ត្រី រៀបចំនូវកម្មវិធីរបស់ប្រទេស Country Program និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងធ្វើការយ៉ាងល្អជាមួយដៃគូអភិវឌ្ឍន៍ក្នុងការទាក់ទាញធនធានហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង និងបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានក្នុងការបង្កើតសហគមន៍អព្យាក្រិតកាបូននៅកម្ពុជា៕



Post a Comment