រដ្ឋមន្ដ្រីមហាផ្ទៃ ចាត់ទុកជាអំពើស្មោកគ្រោក បន្ទាប់ពីទាហានឈុតខ្មៅថៃ រំលោភបំពាន លើរាងកាយពលករខ្មែរ ជានារីម្នាក់
ខេត្តបន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងចាតុទុក ជាអំពើស្មោកគ្រោកបំផុត និងមិនអាចទទួលយកបានឡើយ ចំពោះទាហានឈុតខ្មៅរបស់ថៃ បានរំលោភបំពានលើរាងកាយ លើពលករខ្មែរជានារីម្នាក់។
ឧបនាយករដ្ឋមន្ត្រី ស សុខា
បានលើកឡើងបែបនេះ បន្ទាប់ពីទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ
លើពលករខ្មែរជានារីម្នាក់ ក្នុងពេលដែលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត
ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ស
សុខា នាឱកាសអញ្ជើញ ផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មាន
ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃ រំលោភរាងកាយយុវតីខ្មែរ និងស្ថានភាពជនភៀសសឹក
មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឧបនាយករដ្ឋមន្ត្រី
ស សុខា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ សុខភាពប្អូនស្រី
មានភាពល្អប្រសើរជាងមុនបន្ដិច បើធៀបនឹងម្សិលមិញប្អូនស្រី បាត់បង់ការចង់ចាំ
ជាពិសេសមាននោះ មានភាពរវើរវាយ ច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី
ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ
សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នា ឲ្យសោះ ជាពិសេសត្រូវផ្ដល់ព័ត៌មាន
ឲ្យអ្នកផ្ទះឲ្យបានដឹងមុខថា «ខ្ញុំ នឹងមកថ្ងៃណាៗ»។ ឯកឧត្តមបន្ដថា ក្នុងករណីបើមាន ព្រឹត្តិការណ៍ណាមួយ ខុសប្រក្រត្រី
សុំដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ។
ប្រមុខក្រសួងមហាផ្ទៃ
កម្ពុជា មានប្រសាសន៍ថា «យើងកំពុងធ្វើកិច្ចការងារនេះ ដើម្បីបង្ហាញអន្ដរជាតិ។ ខ្ញុំ ហ៊ាននិយាយថា
អំពើស្មោកគ្រោកមួយនេះ ដែលយើងមិនអាចទទួលយកបាន ក្នុងនាមជាប្រជាពលរដ្ឋដូចគ្នា»៕

Post a Comment