បំណាក់ដីនៅវៀតណាម បណ្តាលឱ្យអ្នកដំណើរតាមរថយន្តក្រុង ៦នាក់ស្លាប់

ហាណូយ៖ តាមប្រព័ន្ធផ្សពផ្សាយរដ្ឋ នាថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត នៅភាគកណ្តាលប្រទេសវៀតណាម ពេលរថយន្តក្រុងមួយគ្រឿងរងគ្រោះដោយបំណាក់ដី កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នោះ។

រថយន្តក្រុងនេះផ្ទុកអ្នកដំណើរ ៣២នាក់ បានចាកចេញពីទីក្រុង Da Lat ឆ្ពោះទៅកាន់ទីក្រុង Nha Trang ពេលឧប្បត្តិហេតុនោះកើតឡើង។ កាសែត VnExpress រាយការណ៍ថា បំណាក់ដីលើផ្លូវ Khanh Le Pass បង្កឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយក៏បានបណ្តាលឱ្យអ្នកដំណើរ ១៩នាក់រងរបួស។ អ្នកដំណើរ ២នាក់ជាប់ក្នុងរថយន្ត ដែលផ្នែកខ្លះកប់ក្នុងភក់ និងថ្ម។ អាជ្ញាធរ​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ពួកគេ៕ (AFP)



Powered by Blogger.