កម្ពុជា និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

ប៉េកាំង​៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លូ វិន រដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បានជួបពិភាក្សា ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ដោយអនុវត្តអនុស្សរណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។

កិច្ចពិភាក្សាបានផ្តោតលើអាទិភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមាត្រាសាស្ត្រ ការត្រួតពិនិត្យសុវត្ថិភាពអាហារ ស្តង់ដារនីយកម្ម និងការវាយតម្លៃភាពអនុលោម តាមរយៈការធ្វើទំនើបកម្មឧបករណ៍មាត្រាសាស្រ្ត, ពង្រឹងសមត្ថភាពព្យាសកម្ម និងធ្វើតេស្តពិសោធន៍, លើកកម្ពស់ប្រព័ន្ធតាមដានប្រភពផលិតផល, និងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសរបស់កម្ពុជា៕







 

Powered by Blogger.